ហ្វីលីពីន៖ កែវ សេងលីហួ ​បវរកញ្ញាផែនដីកម្ពុជា២០១៨ ស្ងប់ស្ងាត់ហាក់មិនទទួលបានការគាំទ្រ ស្រប​​ពេល​បវរកញ្ញាកម្ពុជានាង ឌី លីកាកំពុងមានសន្ទុះខ្លាំងនៅលើបណ្ដាញសង្គម។ ទន្ទឹមនិងភាព​ស្ងប់​​ស្ងាត់នៅ ក្នុង ប្រទេស នាង កែវ សេងលីហួ បែរជាលេចធ្លោ​ខ្លាំងជា​មួយ​វត្ត​មាននៅ​លើទឹកដី​ប្រទេស​​ហ្វីលីពីន ក្នុងការចូលរួម​ប្រកួត​កញ្ញា​ឯក​ផែន​ដី​លើក​ទី​១៨ ​​ដើម្បី​​ដណ្តើម​យកមកុដ​​ត្បូង​​ទទឹម តម្លៃ៩៥​ម៉ឺន​ដុល្លារ ​ជាមួយ​ស្រីស្អាត​ជា ច្រើន​រូប​ទៀត​មក​ពី​ជុំវិញ​ពិភព​លោក។

​ឆ្លងកាត់​ការ​ប្រកួត​ ដែល​ហាក់​មិន​សូវ​ទាក់​ទាញ​ទស្សនៈ​និយ​ម​​ ពីបងប្អូន​ខ្មែរ​នៅលើ​បណ្តាញសង្គម ​កែវ សេង លីហួ  ក្នុង​ឈុត​តំណាង​ជាតិ ឈុត​ហែល​ទឹក និង​សកម្ម​ភាព​​​គាំពារ​បរិស្ថាន ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​ទេសចរណ៍​សេដ្ឋកិច្ច​ផ្សេងៗ​ នាង​ទទួល​ភាព​លេច​ធ្លោខ្លាំង​នៅ​ឆាក​ប្រទេស​ហ្វីលីពីន​។

សំឡេង​នៃ​ការ​គាំទ្រ​ ​ជម្រុះ​ជាតិ​​សាសន៍​មាន​ចំពោះ​ នារី​ខ្មែរ នាង​ កែវ សេងលីហួ​ ដែលធំ​ធាត់ឡើង​នៅក្នុ​ងម​ណ្ឌល​កុមា​រ​ព្រារូបនេះ​ក៏រំពឹងថាខ្លូនអាចទទួលបានជ័យជំនះពីការ​ប្រកួត ហើយ​​សង្ឃឹមថាប្រជាពលរដ្ធកម្ពុជា​ជាពិសេសអ្នកលេង​បណ្ដាញ​សង្គម​ទាំងអស់និងជួយ​គាំទ្ររូប​នាង​​ផងដែរ។