ភ្នំពេញ៖ កំពូលតារាចម្រៀងដែលព្រាត់ឪពុកតាំងពីមិនទាន់ដឹងក្តី ព្រាប សុវត្ថិ បានសាងកេរ្តិ៍ឈ្មោះល្បីរន្ធឺជាង ២ទសវត្សរ៍ ដែលមហាជនមើលពីចម្ងាយឃើញថាលោកអស្ចារ្យក្រៃ ទាំងសមត្ថភាព ការដឹកនាំខ្លួនឯង និងក្រុមគ្រួសារ ពោលគឺសង្គមខ្មែរស្ទើរតែយករូបលោកជាគំរូទៀតផង តែសម្រាប់ខ្លួនលោកផ្ទាល់ថា «ខ្ញុំគ្មានអ្វីអស្ចារ្យទេ»។
តារាចម្រៀងកូនកម្លោះ ៣ ព្រាប សុវត្ថិ ធ្លាប់លើកឡើងថា «ខ្ញុំមើលមកខ្លួនឯងពេលនេះពុំមែនជាមនុស្សអស្ចារ្យ ឬ ក៏ល្បីអ្វីទេខ្ញុំគិតហើយថាខ្ញុំគួរតែខិតខំបន្តទៀតក្នុងអាជីពសិល្បៈចម្រៀងមួយនេះ»។ លោក ព្រាប សុវត្ថិ មិនត្រឹមតែជាតារាចម្រៀងនោះទេ លោកក៍ជាតារាសម្តែងមួយផងដែរ ដោយលោកបានសម្តែងក្នុងបទចម្រៀង និងជាពិសេសគឺថតខ្សែភាពយន្ត នៅក្នុងផលិតកម្មហង្សមាសផងដែរ។ ហើយលោកក៍បានបន្តការសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ក្នុងសកលវិទ្យាល័យន័រតុន តែដោយសារតែការមមារញឹកក្នុងវិស័យសិល្បះពេក លោកក៍បានសំរេចចិត្តព្យួរការសិក្សា។
