ភ្នំពេញ៖ បុរសម្នាក់ដែលខ្លួនប្រាណហ៊ំព័ទ្ធដោយស្នាមសាក់ ស្ម័គ្រថតវីដេអូបង្ហាញទៅកាន់មហាជនរឿងខ្ទឹមបារាំងប្លាស្ទិច ប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថាវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ តែការបង្ហាញនោះមិនដឹងថា ជាចេតនាបំភាន់ភ្នែកមហាជន ឬ លោកមិនដឹងច្បាស់ពីលក្ខណៈសម្បត្តិខ្ទឹមបារាំងនោះទេបានជានិយាយបែបនេះ ព្រោះថាខ្ទឹមបារាំងនោះមិនមែនក្លែងក្លាយ ឬ ក៏ជាប្លាស្ទិចដូចការលើកឡើងឡើយ។
ក្រោយការបង្ហោះមិនទាន់ផុតពីដៃផង បុរសវ័យ ៣០ឆ្នាំស្តើង រងការពាក្យនិន្ទាជាច្រើនថា «បើមិនដឹងកុំនិយាយនាំឲ្យមានការជ្រួលច្របល់ក្នុងសង្គម» តែមានអ្នកខ្លះថា «សង្ស័យតែគាត់មិនដឹងហើយបានជាគាត់បកស្រាយទាំងទទឹងទិសបែបនេះ»។ ជុំវិញរឿងនេះលោក ងួន សារី ថា «ម៉ែអោយទៅរៀនកុំអោយកូនល្ងង់ តែកូនទៅរៀនយកភាពល្ងង់ភ្លឺមកជូនម៉ែវិញ»។ ប្រភពដដែលបង្ហាញរឿងខ្ទឹមបារាំងថា «ខ្ទឹមបារាំង គឺមានទំហំ, ពណ៌ និង រសជាតិខុសៗគ្នា គឺអាស្រ័យទៅលើប្រភេទផ្សេងៗគ្នារបស់វា។ ជា ទូទៅវាមានពីរប្រភេទធំៗ ដែលវាមានរាងមូល និង ត្រូវបានចាត់ទុកក្នុងចំណាត់ថ្នាក់ជា ខ្ទឹមបារាំង ក្នុងរដូវផ្ការីក ឬ រដូវក្តៅ និង ខ្ទឹមបារាំងក្នុងរដូវរងារ។ បន្ថែមពីលើប្រភេទខ្ទឹមបារាំងធំៗទាំងនេះ វាក៏មានផងដែរនូវ ប្រភេទខ្ទឹមបារាំងតូចៗជាច្រើនផ្សេងទៀត»។
សូមទស្សនាវីដេអូ!!
