ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ Mam Somaly ប្រធានអង្គការអាហ្វីស៊ីប បានបង្ហោះសាររៀបរាប់ ថា « នាងដែលជាម្ដាយជនរងគ្រោះ ត្រូវសំរាកព្យាបាល នៅមន្ទីពេទ្យជិតមួយខែ ឥឡូវបានធូរស្បើយហើយ នាងមិនហានត្រលប់ទៅផ្ទះវិញទេ »។

លើហ្វេសប៊ុកភ្ជាប់ដោយរូបថត ក្មេងស្រីរងគ្រោះជាច្រើនសន្លឹក មានទាំងក្មេងអោបម្តាយយំផង  អ្នកស្រី សុម៉ាលី បានពោលបន្តថា « ម្ដាយ និងកូន២នាក់នោះ បានមករស់នៅជាមួយអង្គការ Afesip Cambodia ហើយ »។

ក្នុងនោះដែរអ្នកស្រីរំលឹកដែរថា«ក្មេងស្រីតូច ទើបតែអាយុ ៧ឆ្នាំត្រូវជនល្មើសចាប់រំលោភទាំងកំរោលរហូតបានសម្រេច និងចង់សម្លាប់បំបិតភ័ស្ដតាង តែត្រូវបានម្ដាយជនរងគ្រោះមកទាន់ ក៏ប្រញាប់ស្ទុះរត់ឡើងទៅលើផ្ទះ ហើយប្រទះ នឹងជនល្មើសដែលមានកាំបិតនៅដៃ ប៉ងសំលាប់កូនគាត់បំបិទមាត់នោះ»។