ភ្នំពេញ៖ នៅមុននេះព្រមនឹងដំណឹងអតីតសង្សា លោក សុខ ជំនោរ ភ្ជាប់ពាក្យនិងនារីវ័យក្មេងមានសម្រស់ក៏ស្រស់សោភា ក៏ខ្ទប់នឹងពាក្យចំអកឡយឡាយថា អនាគតភរិយា សុខ ជំនោរ សម្រស់មិនចាញ់ សុគន្ធ នីសា ។ រំពេចនោះក៏ល្បីថា សុគន្ធ នីសា ក៏មានគួរប្រចាំជីវិត ដែលត្រៀមនឹងដឹកដៃគ្នាចូលរោងការប្រជែងគ្នានឹង សុខ ជំនោរដែរ។

តែយ៉ាងណា វេលាជ័យនៃថ្ងៃក្រាបផ្ទឹមរបស់ កវី សុខ ជំនោរ នឹងគូដណ្តឹងល្បីមានសម្ផស្ស មិនចាញ់ សុគន្ធ នីសា នៅមិនទាន់លេចចេញថ្ងៃឲ្យប្រាកដនោះទេ ខណៈពេលនេះក៏ត្រូវបាន កញ្ញា សុគន្ធ នីសា បង្ហើបពីវេលាក្រាបផ្ទឹម ជាមួយនឹងអនាគតស្វាមី នៅចុងឆ្នាំ២០១៧នេះ។ បើទោះជា កញ្ញា សុគន្ធ នីសា មិនបានបង្ហើបថ្ងៃដឹកដៃអនាគត ស្វាមី ក្រាបផ្ទឹមឲ្យជាក់លាក់ក្តី ប៉ុន្តែពាក្យសំដីដែលនាងបានបង្ហើបនោះគឺនាងបានបង្ហាញតាមបញ្ចក់ទូរទស្សន៍ ខណៈលោក មាស រិទ្ធី ជាអ្នកសួរជជីកពីរឿងនេះ។

ទន្ទឹមនេះអ្នកសិល្បៈស្និទ្ធនិងតារាចម្រៀង សុគន្ធ នីសា ក៏បង្ហើបថា នីសា ពិតជារៀបការនៅខែធ្នូឆ្នាំ២០១៧នេះ ហើយនាងគ្រោងអញ្ជើញភ្ញៀវចំនួន៦០តុ ដែលនិងធ្វើនៅកោះពេជ្រ »។ អ្នកសិល្បៈល្បីរូបនេះ បង្ហើបទៀតថា អនាគត ស្វាមី សុគន្ធ នីសា ជាអាណិកជនអាមេរិកវ័យ ជាង៤០ឆ្នាំ ជាអ្នកជំនួញរស់នៅក្នុងកម្ពុជាយើងនឹងទេ»។