ភ្នំពេញ ៖ លើកនេះអាចចាត់ទុកថាជារឿងស៊យទី២ក៏បានដ្បិតកាលពីពេលកន្លងទៅថ្មីៗតារាស្រីនិយមតែងខ្លួនសិចស៊ី រតនៈ ពិសី ទើបត្រូវបានក្រសួងវប្បធម៌បានចេញលិខិតព្រមានជាផ្លូវការជុំវិញការស្លៀកពាក់សិចស៊ីរបស់នាង ប៉ុន្តែលើកនេះនាងបែរជាបានជួបខ្យល់ព្យុះជាថ្មី ក្រោយរូបភាពរបស់នាងត្រូវបានជនអនាមិកយកទៅប្រើប្រាស់ក្នុងគ្រុបបម្រើឲ្យអាជីវកម្មផ្លូវភេទមួយទៅវិញ។
រំលេចនូវរូបភាពមានបិទស្ទីកឃ័រប៉ុន្តែនៅមើលស្គាល់ថាជា រតនៈ ពិសី ក្នុងគ្រុបឈ្មោះអសុរសមួយដែលមើលទៅជាគ្រុបជជែករឿងភេទនោះតារាចម្រៀងស្រីរាងតូចច្រឡឹង រតនៈ ពិសី បានបញ្ជាក់ដោយសារខ្លីក្នុងបំណងចង់មានវិធានការក្តៅលើជននោះថា «សូមបញ្ឈប់ភ្លាម កុំផ្ដេសផ្ដាស ប្រយ័ត្នខ្ញុំប្ដឹង»។ ភ្លាមនោះម្ចាស់គណនីឈ្មោះ Yun Rottanak ក៏បានចូលខមិនដោយសារជំរុញ និងលើកទឹកចិត្តដើម្បីបំបាក់ជនអនាមិកគ្មានក្រែងសាម៉ីខ្លួនថា «ដាក់ពាក្យបណ្ដឹងអោយហើយទៅបង» ។ មិនចាញ់គ្នាគណនីឈ្មោះ Jèe NÈang Hmm បានលើកឡើងទាំងកំហឹងជួស រតនៈ ពិសី ផងថា «កាន់តែផ្ដាសហើយពួកនេះបាយផ្ទះវាស៊ីមិនឆ្ងាញ់ទេមើលទៅ»។
