ភ្នំពេញ៖ ថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេះ ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ឬឈានដល់បាត់អាយុជីវិត ដោយសារគាំងបេះដូង។
យោងតាមសេចក្ដីប្រកាសដែលបានចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា«ក្រសួងក៏បានបញ្ជាឲ្យក្រុមហ៊ុននាំចូលផលិតផលកាហ្វេខាងលើ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផល កាហ្វេនេះ ដែលមានផ្ទុកឱសថសម័យឈ្មោះ Sildenafil Tadalafil ជាឱសថបង្កើនចំណង់ផ្លូវភេទបុរសនេះ មកកំទេចចោលជាបន្ទាន់»។ យ៉ាងណាមិញសេចក្ដីជូនដំណឹងនេះគឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន និងជៀសវាងការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាពតែប៉ុណ្ណោះ។