ភ្នំពេញ៖ ប្រជាពលរដ្ធរស់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខ័ណ្ឌពោធិសែនជ័យសម្ដែងអារម្មណ៍ហួសចិត្ត ក្រោយអាជ្ញាធរធ្វើផ្លូវដាក់លូមិនទុកដីទំនេរអោយដើរសូម្បីមួយចម្អាម។ ហ្វេសប៊ុកមានឈ្មោះ Chalana Thou ថ្លែងសារបែបងឿងឆ្ងលដែលថា «នេះគេដាក់លូតាមបច្ចទេសអីគេទេ បានជាផ្លូវចេញចូលមិនធ្វើផ្លូវ ទុកចោល ជិតមួយសប្ដាហ៍ហើយ។
ក្នុងនោះក៏លើកឡងដែរថា មិនដឹងជាយុទ្ធសាស្ត្រអីសង្ស័យតែយុទ្ធសាស្ត្រអារកក្ដាមអោយចេញឈាមហើយ។ខណៈម្ចាស់គណនីខាងលើបានបន្ថែមថាពេលសួរ គាត់ថាមកពីរដ្ធករទឹកមិនព្រមមកកាត់ត ទុយយោ ទឹក ឡើងវិញ បើអញ្ចឹងមែននោះតើដល់ពេលណាទើបគាត់អញ្ជើញមក? ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ 18 តុលា 2018។
តាមរយៈរូបភាពបង្ហាញអោយឃើញ ពីការធ្វើការងារដូចក្មេងបាយឡុកបាយឡ របស់មន្ដ្រីនោះ ធ្វើអោយអ្នក លេងបណ្ដាញសង្គម នាំគ្នាអស់សំណើចលាយលំ ដោយការហួសចិត្តនឹងខ្លះទៀតបានចូលខមមិន បែបឡក ឡាយថា«ចាំបន្តិចសិនបង កំពុងតែធ្វើ»។
