ភ្នំពេញ៖ ដូចពាក្យគេថាមិត្តភាពមិនអាចកាត់ថ្លៃបានពិតប្រកដមែន តារាកំប្លែងល្បីឈ្មោះ នាយកុយ ខំប្រឹង រំលឹក អនុស្សាវរីធ្លាប់ឆ្លងកាត់កន្លងមកជាមួយមិត្តរួមអាជីពទាំងដែលសិល្បករ មួយចំនួនបានលាចាកលោក ទៅ ហើយក្ដីក៏តារា កំប្លែងវ័យជ្រេរូបនេះនៅតែអះអាងថាខ្លូនបំភ្លេចមិនបាន។
ទន្ទឹមនឹងការនឹករលឹករកអ្វីថ្លែងពុំបាននោះតារាកំប្លែងជើងចាស់រូបនេះក៏បានបង្ហោះសារភ្ចាប់ជាមួយរូបភាពថា «មិនអាចបំភ្លេចបានអនុស្សាវរី មិត្តរួមអាជីពឆ្នាំ១៩៨៣ពួកគាត់មួយចំនួនបានឃ្លាតឆ្ងាយពីពួកយើងមែនពិតតែពួកយើងនៅនឹកស្រណោះពេលដែលយើងធ្លាប់ទៅសម្តែងនៅប្រទេសមួយចំនួនដូចជាអាមេរិក បារាំង កាន់ ណាដា អូស្រា្តរលី»
លោកបានបន្ថែមថា តើបងប្អូនកូនក្មួយនៅចាំពួកគាត់អត់រូបទី១ អ្នកនាងជុំ រស្មី ហៅស្រីទូច រូបទី២ គឺនាយ ម្ទេសផ្លោក(ស្លាប់) រូបទី៣ នាយ ជ្រុញ(ស្លាប់) រូបទី៤ខ្ញុំ នាយ កុយ រូបទី៥ អ្នកនាង សេង ធិដា គាត់នៅអាមេរិក រូបទី៦ នាយ ហើម(ស្លាប់) ។ ភ្លាមនោះគេក៏ឃើញតារាសម្ដែងជើងចាស់ ចៅ ច័ន្ទណារី ចូល ខមមិន បែបសង្វេកថា«បាត់អស់ម្ដងបន្តិចៗ ទៅហើយ ម្ទេស ផ្លោក បងជ្រុញ បងហើម គាត់ទៅកាន់សុគតិភព អស់ បន្សល់នូវរូបថតគួរឲ្យស្រណោះ»។
