បារាំង៖ សុគន្ធ ថេរ៉ាយុ ដែលបង្ហាញទឹកមុខស្រស់ថ្លាលើទឹកដីប្រទេសបារាំង បែរជាកើតក្តីហ្មងសៅទាំងប្រាណមិនទាន់បានត្រលប់មកពីបរទេសវិញនោះ ថា«ពេលខ្លះគេព្យាយាមចោទអោយយើងមានកំហុសដើម្បីអោយការចាកចេញរបស់គេមិនមានកំហុស»។
យ៉ាងណាមិញសុគន្ធ ថេរ៉ាយុ មិនទាន់ទម្លាយជាសាធារណៈថា មានបញ្ហាជាមួយអ្នកណានោះទេ គ្រាន់តែប្រភពល្ហិចល្ហៀងបង្ហើបថា «ទំនងជាលោកអន់ចិត្តនឹងក្រុមការងារ ត្បិតថាលោកធ្លាប់តែជាតារាជួរមុខ និងលេចមុខមាត់ស្ទើរតែគ្រប់កម្មវិធីប្រគំតន្ត្រីទាំងក្នុងស្រុក និងក្រៅស្រុក តែឱកាសមួយនេះកាន់តែខើចបន្តិចម្តងៗទៅហើ​យ»។ ប៉ុន្តែតាមរយៈការខមមិនរបស់អ្នកគាំទ្រម្នាក់នៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមនោះហាក់បង្ហាញថាលោកកំពុងបែកបាក់ស្នេហា ខណៈអ្នកគាំទ្ររូបនោះក៏លើកទឹកចិត្តថា«អោយគេទៅៗ បើគេចង់ រៀនកាត់ចិត្តទៅ​បង»។