ភ្នំពេញ៖ លោក សាន់ វិសាល ដែលគ្រប់គ្នាស្គាល់ថាជាពិធីករដ៏មានប្រជាប្រិយភាព និងជាដៃគូស្និទ្ធស្នាលជាមួយលោក ជា វិបុល ក្នុងកម្មវិធីប្រលងសមត្ថភាពពិភពលោក Cambodia Got’s Talent តែកាលពីសប្តាហ៍មុននេះ បែរជាមានការផ្លាស់ប្តូរពិធីករថ្មីទៅវិញ។ ខណៈដែលនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក សាន់ វិសាល ក៏បង្ហោះរូបភាពដេកលើគ្រែមន្ទីរពេទ្យ អមជាមួយសារភ្ញាក់ផ្អើលផងនោះថា«ខ្ញុំឆ្លងកាត់ការវះកាត់អស់ប៉ុន្មានអាទិត្យនេះរួច​រាល់ហើយ ព្រោះតែជំងឺខ្ញុំមិនអាចបំពេញការងារបាន មិនយូរមិនឆាប់យើងនិងបានជួបគ្នាហើយ »។
ដោយលោកបានឆ្លងកាត់ ការវះកាត់រយៈពេលជាច្រើនសប្តាហ៍ ហើយស្ថានភាពរបស់លោកហាក់ដូចជាបានធូរស្បើ​យ​​បន្តិចនោះ ក៏ឆ្លៀតបន្ថែមពាក្យពេចន៍ជូនពរដល់បេក្ខជនប្រលងក្នុងកម្មវិធី Cambodia Got’s Talent ផង​ដែរ​ថា«សូមទោសដែលមិនបានជួបនិងធ្វើការជាមួយបេក្ខជនទាំងអស់ក្នុងវគ្គ live show ក្នុងកម្មវិធី​Cambodia​n​ Got talent រដូងកាលទី២ នេះ សូមចូលរួមគាំទ្រអ្នកមានសមត្ថភាពទេពកោសល្យជាបន្តក្នុងកម្មវិ​ធី​ Cambodia got talent លើកញ្ចក់ទូរទស្សន៍ហង្សមាស hdtv»។ យ៉ាងណាមិញអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយមិននឹកស្មានថាលោកមានជំងឺធ្ងន់ធ្ងរបែបនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏ជូនពរឲ្យលោ​កឆាប់ជាផងដែរ។