ជៀសបានជៀសទៅ៖ យុវជនម្នាក់ស្លាប់បាត់បង់ជីវិតដោយទម្លាប់ញ៉ាំមីកញ្ចប់រាល់ថ្ងៃ

0
780

សុខភាព៖ មីកញ្ចប់ពិតជាម្ហូបដែលសាមញ្ញ ហើយពេញនិយម ជាពិសេសគឺនៅពេលចុងខែដែលម្នាក់ៗស្ទើរតែដាច់​លុយគ្រប់ៗគ្នានោះឯង។ ប៉ុន្តែមែនទែនទៅ អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ពីផលប៉ះពាល់នៃមីកញ្ចប់ទាំងនោះទេ។ តួយ៉ាងថ្មីៗនេះក៏មានយុវជនម្នាក់វ័យ ១៨ ឆ្នាំជនជាតិចិនតៃវ៉ាន់ត្រូវបានបណ្ដាញសង្គមទម្លាយថាបានស្លាប់បាត់បង់ជីវិត ដោយតែជំងឺមហារីកក្រពះបន្ទាប់ពីគាត់មានទម្លាប់ញ៉ាំមីកញ្ចប់រាល់យប់អស់រយៈពេលជាច្រើនឆ្នាំ។

ខណៈវេជ្ជបណ្ឌិតពិនិត្យជំនាញផ្នែកជំងឺមហារីកក្រពះបានឲ្យដឹងថា ការញ៉ាំអាហារកញ្ចប់ សាច់ក្រក សាច់ងៀត និងមីកញ្ចប់ជាប្រចាំ គឺជាមូលហេតុចម្បងដែលជំរុញឲ្យមានជំងឺមហារីកក្រពះ ហើយរោគសញ្ញាដែលលោកអ្នកជួបប្រទះ និងគួតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់នោះមានដូចជា៖អត់ឃ្លានអាហារ,ស្រកទម្ងន់,ឈឺពោះជាញឹកញាប់,ឈឺពោះផ្នែកខាងលើក្រោយញ៉ាំអាហារ,ចុកចុងដង្ហើម,ក្អួតញឹកញាប់,មានឈាមពេលបត់ជើងធំ។

Comments