ភ្នំពេញ៖ ស្ថិតក្នុងទឹកមុខញញឹមញញែម ឈរកាច់រាងបង្អួតសម្រស់ ​​ជាមួយរូប​ពណ៌​ស​​លម្អ​នៅ​លើ ផ្ទៃសមុទ្រ​ធំល្វឹង​​ល្វើយហាក់បីដូចជាគ្មានកោះត្រើយ​អាច​រំពឹង​បាន​សោះ​។​​

នាង ឌួង ហ្សូរីម៉ា ក៏បានរំលេចសារស័ព្ទ យ៉ាងវែងអន្លាយថា «ការ​ស្រលាញ់ វា​មិន​មែន​​ជា​​​តួនាទី​ តែ​វាជា អារម្មណ៍ដែលគ្មានហេតុផល និងប្រភព។ ការស្រលាញ់​គ្រាន់​​​​តែ​ត្រូវ​ការ​បំពេញ ឬផ្ដល់ឲ្យ​នូវចំណែក នៃ សេចក្ដីសុខ ចំពោះគ្នានឹងគ្នា ការលះ​បង់​ដែលគ្មាន​រំពឹង​​ចង់បានការស្នងត្រឡប់មកវិញ។»នាងបានបន្ត ថា សុំត្រឹមតែជា​ចំណែក​​នៃសេចក្ដី​សុខតូចមួយសម្រាប់មនុស្សដែល​យើង​ស្រលាញ់។

យើងប្រហែល​ជាមិន អាច​ក្លាយទៅជាចំណែកសំខាន់នៅក្នុងជីវិតគេទេ ប៉ុន្តែយ៉ាងហោចណាស់ក៏​អាច​​​ក្លាយទៅ​ជាចំណែកនៅក្នុងរឿងសំខាន់ៗរបស់គេដែរ។ ពាក្យ​ពេចបង្គប់ន័យ​របស់​តារាស្រីរាងតូចច្រលឹងរូបនេះ ត្រូវបាន មហាជន​ ជាពិសេស​អ្នក​គាំទ្ររបស់នាង​បាន​លើកឡើងប្រហែលជានាងខកស្នេហ៍លើបុរសណាម្នាក់ហើយ ទើប​ធ្វើអោយនាង បង្ហោះ​​សារបង្ហាញអារម្មណ៍លួងលោមចិត្តបែបនេះ។