ភ្នំពេញ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ បានផឹកស្រាស្រវឹង រួចរករឿងវ៉ៃស្ត្រីជាអ្នកគិតលុយមួយរូបឲ្យសន្លប់ និងសន្តិសុខម្នាក់ទៀតបែកចិញ្ចើម បង្កការភា្ញក់ផ្អើលខ្លាំងកាលពីព្រឹកម៉ោង៣ទាបភ្លឺ ថ្ងៃទី១៩ ខែតុលា។
ចំពោះហេតុកាណ៍ ដែលជនបរទេសស្បែកខ្មៅ ចូលមកកម្សាន្តលើទឹកដីនៃប្រទេសកម្ពុជា ហើយបង្កអសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គមខ្មែរ ដែលមហាជនក្តើតចិត្តក្ដៅក្រហាយខាងលើនេះ បានកើតឡើងនៅក្នុងហាងបារបារាំង រ៉ូសស្បាណា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
រឿមួយដែលមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើហេតុការណ៍ខាងលើនេះ ដោយសារនៅពេលមានរឿងភ្លាម អ្នកធ្វើការនៅក្នុងហាងខាងលើ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅនោះ នាំយកទៅប៉ុស្តិ៍វត្តភ្នំ ប៉ុន្តែលោកនាយរងប៉ុស្តិ៍វត្តភ្នំ មិនដឹងជាខ្លាចអ្វីមួយនោះទេ ទើប មិនព្រមទទួលពាក្យបណ្តឹង របស់ពួកគាត់ ហើយបណ្ដោយឲ្យជនរងគ្រោះទាំង២នាក់ នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដូនពេញ ទៅវិញ។