ភ្នំពេញ៖ស្រីស្រស់តូចច្រឡឹង ឡើងគ្រងតំណែងគណៈកម្មការជំនួសកៅអី នាង សុគន្ធ នីសា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នា្កក់ពិភពលោក The Voice Kid Cambodia នាង សួស វីហ្សា ទើបត្រូវបានមហាជនប្រទះឃើញរូបភាពរីករាយថតជាមួយរៀមច្បងគណៈកម្មការប្រឡងចម្រៀង នាង សុគន្ធ កញ្ញា ជាមួយសារបង្ហាញច្បាស់ៗថា រំលឹកអនុស្សាវរីយ៍ថ្ងៃដំបូងធ្វើCoach ជាមួយ អាដល។
មកដល់ពេលនេះThe voice Kid Cambodia រដូវកាលទី២ឈានចូលដល់វគ្គ Live Show ជាមួយចំនួនកូនក្រុមនៃCoach ព្រាប សុវត្ថិ សុគន្ធកញ្ញា និង សួស វីហ្សានៅម្នាក់ចំនួនតែ៨នាក់តែប៉ុណ្ណោះ។
ឆ្លងកាត់ការការប្រកួតដ៏មហាស្វិតស្វាញ ក្នុងតំណែងដ៏មហាកិតិយសធំ ធ្វើជាគណៈកម្មការ នាង សួស វីហ្សា សិល្បៈឆ្លងកាត់ការសិល្បៈជំនាញសិល្បៈបុរាណ ត្រូវបានអ្នកទស្សនាសម្គាល់ឃើញថា ពេលនេះនាងមានអារម្មណ៍តានតឹងខ្លួនឯង ព្រោះការសម្រេចចិត្តរបស់បេក្ខភាពប្រឡងចម្រៀង មិនផ្តល់ទំនុកចិត្តលើសមត្ថភាពរបស់នាង ។
តែយ៉ាងណាភាពស្រស់ស្រាយប្លែកពីសព្វដង របស់Coach ឡើងថ្មីរបស់កម្មវិធី The Voice Kid Cambodia នាង សួស វីហ្សា ទើបតែមកបង្ហាញឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលកម្មវិធីប្រឡងឆ្លងដល់វគ្គ Live Show សប្តាហ៍ទី១។
