កញ្ញា ឱក សុគន្ធកញ្ញា មានវាសនាខ្ពស់ភ្ជាប់ពាក្យក្លាយជាប្អូនថ្លៃថៅផលិតកម្មហង្សមាស ក្នុងដំណើរកម្សាន្តនៅក្រៅប្រទេស យ៉ាងផ្អែមល្ហែមជាមួយអនាគតស្វាមីនៅលើកោះម៉ាឌី បែរបង្ហោះសារលើកឡើងថា«ដូចក្នុងក្តីស្រមៃ… ។ រំលេចការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហានជន និងអ្នកគាំទ្រ លើស្ទាយថតរូបកាច់លើឆ្នេរសមុទ្រ ឌូបៃ ដ៏ស្រស់ស្អាត អនាគតប្អូនថៅផលិតកម្មហង្សមាសរូបនេះ បន្តថា ពេលវេលាពិតជាដើរលឿនពេកហើយ..! តែយ៉ាងណាក៏អាចរក្សាបាននូវរឿងល្អៗក្នុងការចងចាំ…»។ ក្រោយពីការបង្ហាញពាក្យពេចន៍ចេញពីក្នុងចិត្តរួមជាមួយរូបភាពដ៏ស្រស់ស្អាតនោះ ធ្វើឲ្យអ្នកគាំទ្រក៏មិនភ្លេចផងដែរនូវពាក្យលើកសរសើរដល់តារារូបនេះ។