បន្ទាយមានជ័យ៖ ជាងជួសជួលម៉ូតូវ័យ ២៩ឆ្នាំរងកណ្តាប់ដៃ និងវ៉ៃខ្នោះពីសំណាក់សមត្ថកិច្ចស្រុកស្វាយចេកទាំងគ្មានមូលហេតុ ដោយជនរងគ្រោះថា «មកពីអធិការស្រុកជឿលើមេភូមិញុះញង់ និងរាយការណ៍ថាខ្ញុំវាយជនជាតិថៃ និងឡានរបស់គេ តែតាមពិតខ្ញុំមិនបានវាយជនជាតិថៃទេ គឺជនជាតិថៃស្រវឹងដើរដួលខ្លួនឯង ហើយមួយទៀតដំបូលឡានកំប៉ឹតផ្នែកខាងលើមិនមែនខ្ញុំវ៉ៃទេ គឺម្ចាស់ផ្ទះដែលជនជាតិថៃថយទៅប៉ះ ជាអ្នកវ៉ៃព្រោះជនជាតិថៃបើកឡានបុកផ្ទះគេហើយនៅឡើយធ្វើឡូយទៀត»។
លោក ពៅ រី ថា «ប៉ូលិសស្រុកស្វាយចេក៧នាក់ វាយជនរងគ្រោះរហូតដល់សន្លប់អត់ដឹងមូលហេតុ គឺផ្តើមចេញពីលោកមេភូមីចំការគ អត់ចេះអក្សរដែល សល់ពីសមយ័ប៉ុលពត គឺចេះតែរាយការណ៏តែប៉ុណ្ណោះហើយធ្វើអោយពលរដ្ឋរងទឹកភ្នកជាប្រចាំដោយសារតែមេភូមិខាងលើនោះ»។ ដើមចមដែលនាំឲ្យលោកមេភូមិចំការគ ខឹងកើតជាគំនំគុំគួននោះ ត្រូវប្រពន្ធជនរងគ្រោះទម្លាយថា «មេភូមិលួចលក់ដីភូមិឲ្យឈ្មោះ ពេជ្រ ហើយអ្នកកាសែតមកសួរនាំប្តីខ្ញុំ ប្តីខ្ញុំក៏ប្រាប់ និងណែនាំឲ្យស្គាល់ដី! អ៊ីចឹងហើយបានលោកមេភូមិគាត់ចេះតែខឹង និងទម្លាក់កំហុសឲ្យប្តីខ្ញុំ»។ យ៉ាងណារឿងនោះ ត្រូវបានលោកអធិការដោះស្រាយ និងសម្របសម្រួលបញ្ចប់រឿងដោយឲ្យលោក ទឿង សុផល មានសេរីភាពជាធម្មតា តែអ្វីដែលលោក សុផល ចង់សំណូមពរគឺ «បើអាចដកមេភូមិចំការគចេញ ព្រោះលោកបានតែខាងរាយការណ៍ ជិះជាន់ពលរដ្ឋប៉ុណ្ណោះ ចំណែកអក្សរក៏គាត់មិនចេះដែរ»។
សូមទស្សនាវីដេអូ!!
