ភ្នំពេញ៖ តារាសម្ដែងសិចស៊ីរូបស្រស់កញ្ញា ដួង ម៉ានិច មួយរយៈនេះឃើញថាសន្ទុះប្រជាប្រិយភាព ហក់ឡើងគួរសម ទាំងការថតខ្សែភាពយន្ត ចម្រៀងកាយវិការ ​ ជាពិសេសនាពេលថ្មីៗនេះ ដួង ម៉ានិច ទើបចាប់ដៃគូសម្ដែងជាមួយតារារៀមច្បង ទេព រិន្ទដារ៉ូ ក្នុងរឿង«ភ្លើង» ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រ ដោយការមមាញឹកបែបនេះហើយទើបធ្វើឲ្យតារារូបនេះ រកតែពេលវេលាឈប់សម្រាកនៅក្បែរក្រុមគ្រួសារមិនបានផង ទោះជាយ៉ាងណាំក៏ដោយ  ក៏តារារូបនេះមិនភ្លេចនូវថ្ងៃពិសេសប្អូនប្រុសរបស់ខ្លួនដែរ។
នៅក្នុងថ្ងៃខួបកំណើតប្អូនប្រុស របស់ខ្លួនកាលពីម្សិលមិញនេះតារាសម្ដែងសិចស៊ីនាង ដួង ម៉ានិច បានជូនកាដូមួយ ឲ្យប្អូនប្រុសរបស់ខ្លួនមានភាពសប្បាយចិត្តខ្លាំងមែនទែន ខណៈក្នុងកាដូដែល ម៉ានិច ជូនទៅប្អូនប្រុសនោះ សុទ្ធតែជាលុយដុល្លារជាច្រើនសន្លឹក បង្កឲ្យមហាជនលាន់មាត់ថា« មិនណយទេតារាស្រីរូបនេះ ការងាររវល់ច្រើន ឯកាដូជូនប្អូនវិញក៏មិនតិចដែរ»។