ភ្នំពេញ ៖ ខណៈប៉ុន្មានថ្ងៃមកនេះក្នុងបណ្តាញសង្គមហ្វេសប៊ុកបានលេចចេញនូវប្រភេទជំងឺជាច្រើនដែលបានកើតលើក្មេងតូចៗ ពិសេសជាប្រភេទជំងឺពងបែកលើសាច់គួរឲ្យបារម្ភពីសំណាក់អាណាព្យាបាល ហើយនៅថ្ងៃនេះស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ កន្និដ្ឋា មាសបង ក៏បានឲ្យដឹងពីប្រភេទជំងឺថ្មីមួយទៀតថា «ក្មេងៗកើតច្រើនណាស់ ទាំងកូនខ្ញុំទៀត ពេញដៃពេញជើង មាត់ គូទ ខ្លួន… តែនៅលេងបាន ហូបបានគួរសម តែត្រូវតាមដានអោយបានជាប់ និងងូតទឹកញឹកញាប់ លក្ខណៈការព្យាបាលស្រដៀងនឹងជំងឺអុតស្វាយដែរ តែខុសត្រង់ថាជំងឺនេះមិនអាចបណ្តោយអោយកូនក្តៅបានទេ ព្រោះវាបណ្តាលអោយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់»។
ទន្ទឹមឃើញម្តាយរបស់ក្មេងតូចបង្ហាញច្បាស់ៗពីជំងឺនេះត្រូវបានគណនីឈ្មោះ Srey Pïch បានសួរនាំដោយចង់ដឹងកាន់តែច្បាស់ដើម្បីងាយស្រួលក្នុងការតាមដានផងថា «កើតអីបង?»។ ភ្លាមៗឆ្លើយដោយមិនបង្អង់ស្រ្តីម្ចាស់គណនីចែករំលែកជំងឺនេះបានតបយ៉ាងរហ័សឥតបន្សល់សង្ស័យថា «ជាជំងឺពងបែក ឬហៅថា EV71 ឆ្លង តាមរយៈការប៉ះពាល់គ្នា ឬក្អក ឬនៅជិតគ្នាក្មេងក្រោម 5 ឆ្នាំអត្រាឆ្លងខ្ពស់»។
