កំពង់ឆ្នាំង ៖ ករណីឃាតកម្មសម្លាប់ក្មេង២នាក់ មហាឃោរឃៅ​ចាប់ញាត់​ចូល​កេស​នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិ​បូរណ៍ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបាន​ឃាត់ខ្លួន​មនុស្ស២នាក់ហើយ គឺជា​ឪពុកមា​ និង​ម្ដាយមីង​កុមារ​រងគ្រោះ​ទាំង​២។ ក្នុង​នោះ​បើ​តាមការអះអាងពី​សមត្ថកិច្ចបានឲ្យដឹងថាការ​ឃាត់ខ្លួនអ្នកទាំង២គឺ​ពីបទ​​សង្ស័យ​នៅក្នុង​រឿង​ឃាតកម្ម​នេះ។​

រហូតមកដល់ពេលនេះសមត្ថកិច្ចនៅពុំទាន់​ទម្លាយ​អោយដឹងអំពីរឿង​ហេតុ​ទាក់​ទិនជនទាំងពីរជាឪពុកមា និង​ម្តាយ​មីងនៅឡើយទេ ព្រោះ​សមត្ថកិច្ច​អះអាងថាកំពុងបន្តធ្វើការ​ស្រាវជ្រាវ​យ៉ាងដុតដៃដុតជើង និងបញ្ជាក់​ឲ្យ​បាន​ច្បាស់ ដើម្បីរកពន្លឺយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងដល់សពក្មេង​ស្រី​ទាំងពីរ​​នាក់បងប្អូនផងដែរ។​