ភ្នំពេញ៖ មួយរយះមកនេះគេសង្គេតឃើញថាក្រោយពីវិលត្រឡប់ចូលផលិតកម្ម រស្មីហង្សមាសវិញ សុគន្ធ នីសាហាក់មានសន្ទុះខ្លាំងក្នុងវិស័យសិល្បៈ ពិសេសនាងបានកាន់តំណែងជាតួស្រី នៅក្នុងរឿង «សិសិរដូវក្នុងបេះដូង» ហើយក៏បានលេចឮដំណឹងថា នាងនឹងកាន់តំណែងជាតួឯកនៅក្នុងរឿង«រាជនីភូមិគ្រឹះ»ផ្សេងទៀត។រឿង«រាជនីភូមិគ្រឹះ» របស់ស្ថានីយទូរទស្សន៍ហង្សមាស ជាខ្សែភាពយន្តនៅក្នុងសម័យអាណានិគមបារាំង ដែលបានក្រុងពាលីថត កាលពីព្រឹថ្ងៃទី១១ ខែសីហាកន្លងទៅនេះ ហើយសុគន្ធ នីសា បានតុបតែងជាឈុត សម័យអាណានិគមពិតជាស្រស់ស្អាតប្លែកពីឈុតសំលៀកបំពាក់ផ្សេងៗ។ នៅក្នុងវិស័យសិល្បៈ នាងសកម្មជាច្រើនទាំងការច្រៀង ការសម្ដែងរឿង និងធ្វើជាគណៈកម្មាការ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia»។

ដោយសាតែពីសម្ត្ថភាពពីកំណើត ទេពកោសល្យ កាន់តែធ្វើឲ្យនាងមានភាពលេចធ្លោ និងអាចក្ដោបក្ដាប់បានតំណែងជាតួឯកបាន។ គួរបញ្ជាក់ថា នៅក្នុងរឿង«រាជនីភូមិគ្រឹះ»ជាប្រភពរឿងមួយដែលតម្រូវឲ្យតារាសម្ដែងតុបតែងការស្លៀកពាក់ ក្នុងសមួយអាណានិគមបារាំងក្នុងនោះក៏មានការចូលរួមពីតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ,សុខ ស្រីនាង, លោក ហ្សូណូ,សាន ស្រីឡៃ,សូដា នីតា,អ្នកនាង ចន​ ច័ន្ទលក្ខិណា និងមានតួអង្គសំខាន់ៗជាច្រើនដួងទៀតហើយគេរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។