ភ្នំពេញ ៖ ថ្វីដ្បិតតែតារាស្រីនាង អ៊ីវ៉ា មានភាពស្ងប់ស្ងាត់បន្តិចលើវិថីសិល្បៈមួយរយៈក្រោយនេះដោយសារពុំសូវមានចេញបទចម្រៀងលើទីផ្សារ ប៉ុន្តែបើធៀបសន្ទុះអ្នកគាំទ្រវិញតារាស្រីដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះ មិនចាញ់តារាផ្សេងឡើយ រហូតរូបភាពរបស់នាងត្រូវបានជនអនាមិកយកទៅបង្កើតជាគណនីហ្វេសប៊ុកដើម្បីបម្រើឲ្យប្រយោជន៍ពួកគេ។
ថ្លែងប្រាប់ឲ្យជ្រះស្រឡះព្រមដោយបង្ហាញរូបភាពផេកពិតខ្លួនផងនោះកូនស្រីលោក អ៊ូវ៉ាវ បានឲ្យដឹងថា «សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ អ៊ីវ៉ា សូមជម្រាបថា នាងខ្ញុំមាន Page តែមួយគត់ គឺ Page កំពុងតែលេងឈ្មោះ (Eva Official) នេះ ក្រៅពីហ្នឹងសុទ្ធតែជា Page ក្លែងក្លាយដែលបង្កើតឡើងដោយជនមិនស្គាល់មុខទាំងអស់ ដូចនេះសូមបងប្អូនកុំយល់ច្រលំ»។
