ថៃ៖ ថ្ងៃនេះតារាសម្តែងស្រីថៃដ៏ល្បីឈ្មោះ Janie វ័យ៣៦ឆ្នាំ បានចូលរោងការជាលើកទី២ ជាមួយស្វាមីវ័យ២៦ឆ្នាំ ក្រោយបែកបាក់ស្វាមីមុន អស់ពេលជាច្រើនឆ្នាំ កម្មវិធីបានធ្វើឡើងយ៉ាងអធិកអធមគួរឲ្យចាប់អារម្មណ៍ ពិសេសកូនកម្លោះកូនក្រមុំបានតែងខ្លួនយ៉ាងសាកសម និងប្រកបដោយភាពសប្បាយរីករាយ។
អ្វីគួរចាប់អារម្មណ៍ទៀតនោះបើទោះបីជានេះជាមង្គលការលើកទី២របស់នាង ចេននី ពិតមែន ប៉ុន្តែមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ព្រមដោយការតែងខ្លួនស្រស់ស្អាត និងសង្ហា ក្នុងនោះកាន់តែពិសេសគឺគេសង្កេតឃើញថាមានតារាល្បីៗជាច្រើនរូបបានបណ្តើរគ្នាទៅចូលរួមយ៉ាងផ្អែមល្ហែម មិនចាញ់កូនកម្លោះ និងកូនក្រមុំឡើយ។
