ត្បូងឃ្មុំ៖ ស្រាបៀរ Heineken និងកាហ្វេរាប់រយកេះនាំចូលខុសច្បាប់តាមច្រក ព្រំដែនវៀតណាម នៃ មាត់ច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ យ៉ាងគគ្រឹកគគ្រេង ហាក់មិនញញើតច្បាប់អ្វីបន្តិច សោះឡើយក្នុងនោះមហាជនក៏បានចោទសួរថា«តើចំណូលពន្ធចូលហោប៉ៅរដ្ឋទេ? បានជាបណ្ដោយអោយ ចូលតាមអំពើចិត្តបែបនេះ»។

ដើម្បីកុំអោយរងនៅពាក្យថាខ្មោចស្រុកមិនអោយដៃខ្មោចព្រៃមិនហ៊ានចូល រំពេចនោះ លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស បានឯកភាពអោយ លោក ព្រាប គារ៉ាត ប្រធានតំបន់៦ នៃ នាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស ដឹកនាំកម្លាំងចល័ត សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសចេញធ្វើអន្តរាគមន៍ឃាត់រថយន្ដ ដឹកទំនិញធុនធំរបស់វៀតណាម លួចនាំទំនិញចូលដែនដី សុវណ្ណភូមិ ដោយគ្មានច្បាប់ ហើយប្រើរូបភាព ដោះស្លាកលេខបន្លំធ្វើជារថយន្តក្នុងស្រុក។

បច្ចុប្បន្នរថយន្តនិងទំនិញល្មើសខាងលើ ត្រូវបាន រក្សាទុកជាបណ្តោះអាសន្ននៅទីតាំងគយចល័តខាងលើ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធីច្បាប់។