ភ្នំពេញ៖ សួស វីហ្សា តារាល្បីកក្រើកបទ «វាសនាបុប្ផាស្វាយរៀង» បង្ហាញអារម្មណ៍តានតឹង ត្បិតតំណែងគ្រូបង្វឹកស្នងពី សុគន្ធ នីសា មិនងាយស្រួលដូចការគិតគ្រាដំបូងទេ តែយ៉ាងណានាងសច្ចាថា នឹងធ្វើឲ្យបាន។

សួស វីហ្សា លានមាត់ស្របដែលវគ្គ Live show កំពុងដំណើរហើយកូនក្រុមរបស់នាងមួយចំនួនបានចាកចេញពីកម្មវិធីជាបណ្តើរៗថា «ការងារកាន់តែច្រើន »។

មិនតែប៉ុណ្ណោះនាង សួស វីហ្សា បានបន្ដទាំងក្ដីតានតឹងក្នុងចិត្តទៀតថា « ទំនួលខុសត្រូវក៏កាន់តែច្រើនត្រូវតែក្លាហាន ម៉ត់ចត់ ម៉ឺងម៉ាត់ ជឿជាក់លើខ្លួនឯងទើបអ្វីៗអាចទៅមុខបានយ៉ាងល្អ »។