ភ្នំពេញ៖ តារាបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជាម្ចាស់អាវលេខ១១កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីមានរឿងក្ដៅស្លឹកត្រចៀកដោយមហាជនបានថាខ្លួនមានជម្ងឺតួឯកក្រោយកាប្រកួតកម្ពុជាទល់និងទីម័រខាងកើតកន្លងមកនោះ ពេលនេះទំនងជាញញឹមស្រស់បស់វិញហើយ ខណៈនៅលើគេហទំព័រផ្លូវការរបស់ AFF Suzuki Cup បានផ្សាយពីឈ្មោះ កីឡាករក្នុងតំបន់អាស៊ាន ដែលលេចធ្លោអាចបង្កព្យុះភ្លៀងនាការប្រគួតពានរង្វាន់ AFF Suzuki Cup ខាងមុខនេះហើយក្នុងនោះក៏មានឈ្មោះរបស់កីឡាកររូបនេះម្នាក់ដែរ។
គួរបញ្ជាក់ផងដែរថាពានរង្វាន់ AFF Suzuki Cup 2018 និងឈានចូលមកដល់នៅថ្ងៃទី ០៨ ខែវិច្ឆិកា ខាងមុខនេះហើយ ក្នុងនោះកម្ពុជាក៏មានវត្តមានប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះដែរ។
ជាមួយគ្នានោះមហាជននៅលើបណ្ដាញសង្គមក៏កំពុងតែទន្ទឹងរងចាំមើលទម្រង់លេងរបស់កីឡាកររូបនេះ ក៏ដូចជារងចាំមើលទម្រង់លេងថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាទាំងមូល ដែលដឹកនាំដោយគ្រូចំណូលថ្មីលោក Honda ។
