ភ្នំពេញ ៖ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ ស្វាគមន៍មួយដៃមួយជើងម្នាក់រហូតសល់តែដង្ហើមចង្រឹត និងវាយកម្ទេច​រថយន្ត​អស់​១គ្រឿង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

តាមការបង្ហាញនៅក្នុងបណ្តាញសង្គមថា បុរសចិត្តសឿង​២នាក់ មិនដឹងដាច់សង្វែងមកពីណា​បានបើក​រថយន្ត​មកបបួលក្មេងស្រីម្នាក់ទៅដេកជាមួយ តែនាងមិនព្រម និងមិនដែលស្គាល់ផងនោះ ក៏បានស្រែកប្រាប់បងប្អូន និងឪពុកម្តាយ ចេញមកឈូឆរស្តីឲ្យ ស្រាប់តែបុរសទាំង២នាក់នោះ ផ្ទុះកំហឹង បើករថយន្តដេញបំបុក​ឪពុក​ម្តាយ​​​​​​​​ក្មេងស្រីរងគ្រោះ បណ្តាលឲ្យរងរបួស ហើយក៏រេចង្គួតទៅបុកបង្គោលភ្លើង ទើបធ្វើអោយឪពុកម្ដាយ​ក្មេង​ស្រី​​រងគ្រោះមិនកើតអ្វីធ្ងន់ធ្ង ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។