កំពង់ឆ្នាំង៖ ករណីរំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ក្មេងស្រី ២នាក់បងប្អូននៅស្រុកបរិបូរណ៍ បង្កឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ ដោយមហាជនទទូចបន្ថែមទៅសមត្ថកិច្ចថា ត្រូវវែកមុខជនសង្ស័យមកផ្តន្ទាទោសឲ្យខាងតែបាន ដែលក្នុងនោះផលិតកររឿងអប់រំដ៏ល្បី តាន់ គីមសួរ បានបង្ហាញការខឹងសម្បានឹងជនល្មើសយ៉ាងខ្លាំងនិងប្រាថ្នាឲ្យមានទោសប្រហារជីវិតលើជនល្មើសទៀតផង។
ការលើកឡើងរបស់លោក តាន់ គីមសួរ ថា «បើមានទោសប្រហារជីវិតប្រាកដជាល្អ» ក្រោយទទួលបានតម្រុយសមត្ថកិច្ចឃាត់បុរសជាឪពុកមារ និងស្ត្រីជាម្តាយមីងយកទៅសួរនាំ ព្រោះថាក្មេងស្រីទាំង ២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកមារម្តាយមីង តាំងពីថ្ងៃឪពុកក្មេងរងគ្រោះចេញទៅធ្វើការនៅប្រទេសថៃ និងម្តាយក្មេងរងគ្រោះចេញទៅធ្វើការរាជធានីភ្នំពេញ។
