ភ្នំពេញ ៖ ខណៈប៉ុន្មានថ្ងៃមុនតារាជើងចាស់ពេញដោយទេពកោសល្យ ទេព រិន្ទដារ៉ូ បានប្រកាសក្តែងៗច្រានចោលនូវគណនីហ្វេសប៊ុកមួយដែលបានយករូប និងប្រើឈ្មោះដូចលោក ថាពុំមែនជាគណនីរបស់ខ្លួនឡើយ និងប្រាប់ឲ្យបងប្អូនបណ្តាប្រិយមិត្តលោកទាំងអស់ជ្រាបជាដំណឹង។
ភ្លាមៗក្រោយឃើញរៀមច្បងសិល្បៈច្បាស់គ្រប់គ្រឿងប្រកាសដូចនេះតារាចម្រៀងវ័យជ្រេសាច់ចាំលោក ណុប បាយ៉ារិទ្ធ ក៏បានចេញមុខមកទទួលដឹងឮដោយភាពភ្ញាក់ផ្អើលផងថា «អរគុណប៉ា! ចឹងបានចេះតែឆ្ងល់ថាមានfriendជាមួយគ្នាហើយម៉េចបានមានអាខោន add មកមួយទៀត តាមពិតអាខោនក្លែងក្លាយសោះ»។
