ភ្នំពេញ៖ ទើបតែ​ចូលប្រឡូកសិល្បៈ​មិនទាន់បាន ១ឆ្នាំស្រួលបួលផង កូនទី២ ព្រាប សុវត្ថិ, សុវត្ថិ មុនីនាគ មានសន្ទុះ​គាំទ្រសន្ធឹកសន្ធាប់ដែលអ្នកគាំទ្រមួយចំនួនស្ម័គ្រ​លាន់មាត់ថា «ស្ទើរតែលេចធ្លោរជាង បងប្រុស សុវត្ថិ មុនីវណ្ណ និងប្អូនប្រុស សុវត្ថិ សិរី​វុឌ្ឍ ទៀត» ត្បិតថា លោកមានកាយវិការ និងសកម្មភាពសម្តែង ច្រៀង រាំ ​ទាក់ទាញអនេក។ MV ថ្មី សុវត្ថិ មុនីនាគ «ចង់បានភាពកក់ក្ដៅ» ត្រូវហង្សមាស​បង្ហោះ​កាលពីថ្ងៃទី១៩ តុលា ២០១៨ មានអ្នកទស្សនាសម្រុកចូលទៅខមមិនថា តួប្រុសស្អាត តែទន្ទឹមនោះក៏មានមហាជន​ឆ្ងល់ថា «តួស្រីជាអ្នកណា?»។

យ៉ាងណាក្នុងឆាណែល​យូធូបផ្លូវការហង្សមាសមិនបានតបថា តារាពន្លកថ្មីស្រីស្អាតជាអ្នកណាទេ? តែប្រភពនាង នីតា ថា «ចែនឹងគាត់អ្នករបាំហើយពួកមាកគាត់នៅជិតផ្ទះខ្ញុំ»។ ម្ចាស់បទ «កែវភ្នែក» សុវត្ថិ មុនីនាគ បានចេញបទទោល​ថ្មីៗ​ជាច្រើន និងបានថត​ MV ជាបន្តបន្ទាប់ ហើយនាប៉ុន្មានថ្ងៃនេះហង្សមាសបានបញ្ចេញលើ​ឆាណែល​​យូធូបបទ «បើបងមានបន្តិចតើអូនស្នេហ៍ទេ» និង បទ «ចង់បានភាពកក់ក្ដៅ» ដែលមានអ្នកមហាជនសម្រុកចូលទស្សនា​រាប់សិប​ម៉ឺន​ដង ដែលប្រភពខ្លះបង្ហើបថា «បទអ៊ីចឹងៗបានតែក្មេងៗទេ ចាស់​ៗស្តាប់មមិនចូលឡើយ»។

សូមទស្សនាវីដេអូ!!