កំពត៖ វីដេអូបង្ហោះនៅលើបណ្តាញសង្គម បង្ហោះចេញនៅព្រឹកថ្ងៃទី២០ខែតុលា រំពេចៗពីការប្រទះឃើញ មនុស្សមិនតិចទេ ប្រាកដជាផ្ទុះសំណើចនិងខ្លះ ស្រម៉ៃថា ជាព្យុះស៊ូណាមិ នៅប្រទេសណាទៀតហើយ? ខណៈមានទាំងធុង ការ៉ុង និងប៉ុយសាំងផងអណ្តែងរប៉ាត់រប៉ាយ បោះប៉ូយយ៉ាងលឿនជាមួយនឹងកំលាំងទឹកហូរ សូម្បីដើមរុក្ខជាតិ ក៏ទាន់តាមកំលាំងទឹកផង។
ប្រទះនិងរូបភាពវីដេអូអ្នកខ្លះពោលខ្លោចផ្សាឯខ្លះក៏បញ្ចេញសំណើចសប្បាយតាមភ្នែកមើលឃើញរូបភាពប្លែកនោះ ក៏ត្រូវបានបណ្តាញសង្គមបង្ហាញថា
ទឹកជំនន់ ហូរលិចនាំយកធុងទឹក និងរសាត់អណ្ដែតពេញផ្លូវ នៅរមណីយដ្ឋានកោះតាដា ជាតំបន់ទេសចរណ៍ធម្មជាតិកែចនៃស្ថិតនៅក្នុងខេត្តកំពត ដែលបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅកម្សាន្ត មុននេះសប្បាយរីករាយនោះ។