ភ្នំពេញ៖ បន្ទាប់ពីឮដំណឹងថា អតីតតារាកំប្លែង នាយ គ្រៀវ ធ្លាក់ខ្លួនឈឺធ្ងន់ ដេកដួល ដាច់បាយដាច់ទឹក នៅ ល្ថាចថ្ងៃទី១៩ខែតុលាម្សិលម៉ិញ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បាននាំសិល្បករ​សិល្បការិ នី ទៅសួរសុខទុក្ខ ជាមួយមូលនិធិសិល្បៈចាស់ជរា យកទៅជូនផងដែរ។ ក្នុងដំណើរ​ស្តាក់​ទៅ​សួរ​សុខទុក្ខអតីតអ្នកកំប្លែង ដល់ទីជម្រក់នៅសង្កាត់ច្បារអំពៅពីរ ដែលកំពុងរស់នៅជាមួយ​នឹងការញាំញី​ដោយ​ជំងឺ​ប្រចាំកាយបណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន បានត្រឹមតែធ្វើចលនាអង្គុយកិលនៅលើគ្រែ។
រំពេចនៃដំណើរប្រធានសមាគមសិល្បករខ្មែរទៅដល់ ភាពក្តុក្តួលក៏លេចឡើងរំពេច ជាមួយសំឡេងទ្រហោយំ​លាយ​ឡំនឹងការរៀបរាប់របស់អ្នកកំប្លែង នាយ គ្រៀវ ថា ខ្ញុំមានការលំបាកខ្លាំងណាស់រាល់ថ្ងៃ ពិសារអីក៏លេង​កើត ខ្លួនប្រា​ណ​ហើមស្តូក ដេកលើគ្រែតែមួយកន្លែ ង»។ នាយ គ្រៀវ ក៏ពោលទាំងសំដីរន្ទឺត​រន្តក់ថា«​ពិបាក​ទាំង​ការបត់​ជើ​ង​​តូ​ចទាំងបត់ជើងធំ នឹងចង់ទៅណាមកណាទាល់តែកូនចៅជាអ្នកគ្រែឡើង ហើយចង់​ធ្វើអ្វី​មិន​បានដូចចិ​ត្ត​»។ ឆ្លើ​យ​​តបនឹងសំដីរៀបរាប់ដ៏គួរឲ្យសង្វេក ដែលនាយ គ្រៀវ ពោលពីចិត្តនោះ ប្រធានសមាគម​សិល្បករខ្មែរ ដែលមា​ន​ទឹ​ក​មុខក្រៀមស្រពោន ផ្សើមដោយទឹកភ្នែកឡេងឡង ក៏បានពោលថា «លោកពូគួរតែ​តាំង​ស្មារតី ឡើងដើម្បីថែ​រ​ក្សា​​សុខភាពលោកពូផង។ពួកខ្ញុំជាអ្នកសិល្បៈនៅតែផ្តល់កំលាំងចិត្តឲ្យលោកពូ និងមកមើលសួរសុខទុក្ខ លោកពូជានិច្ច»។ អ្នកស្រី ចន ច័ន្ទលក្ខិណា ក៏បានប្រាប់ទៅនាយ គ្រៀវ រួមនឹងក្រុមគ្រួសារគាត់ផងដែរថា «នាំ នាយ គ្រៀវ ទៅសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យទៅ ។ ខាងសមាគមយើងអាចជួយសម្រួលបានដែល​មានមន្ទីពេទ្យជាដៃគួរ​សហ​ការណ៍​មាន​ចំនួនបី មានដូចជា ពេទ្យរ៉ូស៊ី ពេទ្យលោកសង្ឃ ពេទ្យព្រះកេតុមាលា»។ អ្នកស្រីប្រ​ធា​ន​សមាគម​បាន​បញ្ជាក់​ឲ្យនាយ គ្រៀវ ដឹងទៀតថា « ការសម្រាកព្យាបាលនៅមន្ទីពេទ្យទាំងបីនេះ ពេទ្យមួយក៏បានដែរ រាល់ការ​ចំណាយថ្លៃព្យាបាលខាងសមាគមជាអ្នកចេញ ៕