ភ្នំពេញ៖ ថ្មីៗនេះជម្លោះពាក្យសំដី រវាង តារាសម្តែងមិនញញើតឈុតដោះសំលៀកបំពាក់នាង ឌុច លីដា និងថៅកែផលិតករបានផ្ទុះឡើងកក្រើតវិថីសិល្បៈ។ ខណៈមតិរិះគន់ក៏នៅតែលេចឡើង កញ្ញា ឌុច លីដា បែរជាបង្ហាញរូបថតគ្រងឈុតប្រពៃណីដ៏ស្រស់ស្អាត ធ្វើឲ្យមានការពោលសរសើរមិនដាច់ពីមាត់។

តារាសម្ដែងស្រីស៊ិចស៊ីសម្ញែងសាច់សខ្ចី កញ្ញា ឌុច លីដា ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈការសម្ដែងរឿងស្រើបស្រាលនោះក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។ ដោយឡែកសម្រស់របស់នាងក៏កាន់តែ ស្រស់ស្អាត ខណៈដែលនាងបានគ្រងឈុត ប្រពៃណីបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីយហ្វេសប៊ុក ដែលមើលទៅកញ្ញា មានរូបសម្រស់យ៉ាងស្រស់ស្អាត ជាមួយនឹងរ៉ូបកូនក្រមុំ ឬឈុតសំលៀកបំពាក់ ប្រពៃណីខ្មែរ។ សូមទស្សនារូបភាពខាងក្រោម