ភ្នំពេញ៖ ក្រោយពីតារាសម្តែងនិងតារាចម្រៀងកញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា បានសហការគ្នាថតនូវវីដេអូសំណើចបែបស្នេហានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ក្នុងនោះផងដែរគេសង្កេតឃើញតារាសម្តែងទាំង២ដួងនេះ តែងតែបង្ហាញ នូវភាពស្និទ្ធស្នាល និងល្អូកល្អឺនដាក់គ្នា នៅលើបណ្តា​ញ​​ស​ង្​គ​ម​ហ្វេស​​ប៊ុ​ក​។

​​មជ្ឈដ្ឋានមហាជន ដែលដាក់ការសង្ស័យពីទំនាក់ទំនង នាង ឌី សូនីតា និង អេឡិចហ្សូរ៉ា ពួកគេបានលើកឡើងដែរថា «ពិតណាស់ស្នេហាកម្រណាស់ លេចឡើងពីសត្រូវ គឺភាគច្រើនកើតចេញពីមិត្តភាពនិងការលេងសើចបែបនេះ។ដូចគ្នានេះទំនាក់ទំនង អេឡិចហ្សូរ៉ា និង ឌី សូនីតា ពួកគេស្និទ្ធស្នាលគ្នាខ្លាំងណាស់ ទាំងការលេងសើចក៏ដូចជាគូស្នេហ៍នឹងគ្នា »។ តារាសម្តែងមួយគូនេះហាក់ដូចជាកាក់កប ដោយត្រូវបានឡើងសម្តែងនៅក្រៅប្រទេស និងទទួលការថតស្ពតពាណិជ្ជកម្មមិនចេះដាច់។

ក្នុងនោះកាលពីប៉ុន្មានម៉ោងមុននេះលោក អេឡិច ហ្ស៊ូរ៉ា បានបង្ហោះវីដេអូបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយនឹងកញ្ញា ឌី សូនីតា ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រលើសឈាមតែម្តង។ បង្ហាញពីអត្ថន័យ ដែលស្រាយចេញពីក្រសែភ្នែកតាមដានលើសកម្មភាពស្និទ្ធស្នាលលើសិល្បករសិល្បការិនីមួយគួរនេះ មហាជន ក៏នាំគ្នាពោលទៀតថា «តាមដានលើទំនាក់ទំនងការលេងសើច និងភាពស្និទ្ធស្នាល មើលទៅពួកគេមិនមែនដូចពាក្យថា ជាការចាប់ដៃគ្នាសម្តែងបំភ័ន្តភ្នែកមហាជនដើម្បីប្រជាប្រិយភាពនោះទេ តែពាក្យថាការសម្តែងនោះទេ ជាការបំភ័ន្តភ្នែកមហាជនវិញ ដើម្បីបិទបាំងរឿងស្នេហាពិត»។