វៀតណាម៖ ក្នុងកិច្ចសម្ភាសន៍បេក្ខភាពបវរកញ្ញាទាំង ២៥ ដែលតំណាងឲ្យជាតិសាសខុសៗគ្នាលើពិភពលោក ក្នុងកម្មវិធី Miss Grand International 2017 ប្រារព្ធឡើងនៅកោះត្រល់ ប្រទេសវៀតណាម ដែលបង្ហាញអារម្មណ៍របស់បេក្ខនារីនីមួយៗ លើការខិតខំប្រឹងប្រែងទាំងនោះ ។ ងាកមកមើលបវរកញ្ញារាងខ្ពស់ស្រលះ សម្បុរស្រអែមស្រស់ ខ្លឹម ស្រីគា បេក្ខភាព Miss Grand Cambodia ក្រោយពីបានផ្តល់កិច្ចសម្ភាសន៍ចប់ នាងក៏ឡាយវីដែអូ និយាយ ជាភាសាជាតិទាំងអារម្មណ៍ភិតភ័យ អួលអាក់ដើមករ រួមផ្សំសម្រក់ទឹកភ្នែកតិចៗ ជូនអ្នកគាំទ្រថា “សូមទោស ខ្ញុំនិយាយភាសាអង់គ្លេសមិនបានល្អ ប៉ុន្តែនាងខ្ញុំនឹងខំព្យាយាម ខំប្រឹងរហូត ឲ្យបានជោគជ័យត្រលប់ទៅប្រទេសកម្ពុជាវិញ” ។

ថ្លែងទាំងសំដីអួលអាក់បេក្ខភាព Miss Grand Cambodia ដែលមហាជនខ្មែរកំពុងដាក់ការរំពឹងនាំភាពជោគជ័យ ដើម្បីមុខមាត់ប្រទេសជាតិ នាងបានសម្តែងសារអរគុណដល់បងប្អូនដែលបានបោះឆ្នោតឲ្យ រហូតជាប់មកដល់វគ្គនេះ និងសូមឲ្យបងប្អូនបន្តការបោះឆ្នោត ដើម្បីឲ្យរូបនាងមានឱកាសនាំភាពជោគជ័យជូនមាតុភូមិយើង»៕

សូមទស្សនាវីដេអូ!!