ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះនៅលើគណនីហ្វេសប៊ុក កុមារា ឡុង លីគ័ង្គ ដែលគេស្គាល់ថា ជាអតីតបេក្ខភាពប្រឡងកម្មវិធី The Voice kids Cambodia និងទទួលបានការសរសើរច្រៀងពិរោះ តែមិនទទួលឱកាសលើពាន ក៏បានបង្ហោះសារធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរ បន្ថែមលើទេពកោសល្យសិល្បៈចម្រៀងដ៏ក្មេងខ្ចីនោះ។
ឡុង លីគ័ង្គ គឺជាបេក្ខជនមួយរូបក្នុងកម្មវិធី The Voice kids Cambodia ដែលទទួលបានការគាំទ្រថា មានទឹកដមសំនៀងពិរោះនោះទេ និងមានសំឡេងល្អអាចច្រៀងបានទាំងបទបុរាណនិងបទសម័យថ្មី។ លើសពីការសរសើរនេះ អតីតបេក្ខភាព The Voice kids Cambodia ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនសរសើរមិនដាច់ពីមាត់ផងដែរ លើការសិក្សាចំណេះដឹងទួទៅ។
ខណៈកុមារា ដែលធ្វើឲ្យមហាជនគាំទ្រលើវិស័យសិល្បៈចម្រៀងវ័យ១២ឆ្នាំរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ « អូនរៀនបានលិខិតសរសើរហើយ អូនមិនភ្លេចទេការសិក្សា ហើយអូនទទួលបានអាហារូបករណ៍ សិក្សាឥតបង់ថ្លៃ និង សម្ភារៈសិក្សាមួយចប់កម្មវិធីបឋមសិក្សា ថ្នាក់ទី ៤ដល់ទី៦ ពីសាលាអេសប៊ីស៊ី »។ គួរបញ្ញាក់ផងដែរថា កុមារា ឡុង លីគ័ង្គ គឺជាបេក្ខភាពមួយរូប ដែលបានឆ្លងទៅដល់វគ្គចុងក្រោយក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កាលពីពេលថ្មីៗនេះផងដែរ»៕
