មីយ៉ានម៉ា៖ កម្មវិធីប្រឡងបវរកញ្ញាឯកលំដាប់ថ្នាក់ពិភពលោក Miss Grand International 2018 ត្រូវបានរកឃើញម្ចាស់ពាន បានទៅលើបវរកញ្ញាឯកនៃប្រទេស ប៉ារ៉ាហ្គាយ នាង Clara Sosa ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅលើឆាកមុខអ្នកទស្សនាផ្ទាល់រាប់លាននាក់ នារីប៉ារ៉ាហ្គាយរូបនេះ បានដួលសន្លប់នៅលើឆាក ស្ទើរមិនមានស្មារតីឡើងឲ្យគណៈកម្មការពាក់មកុដបាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងបវរកញ្ញាឯកលំដាប់ថ្នាក់ពិភពលោក Miss Grand International 2018 ប្រព្រឹត្តទៅមានរយៈពេលជិតកន្លះខែ នៅក្នុងប្រទេសមីយ៉ានម៉ា ដែលមានបវរកញ្ញាឯកតាមបណ្ដាប្រទេសនីមួយៗ ចូលមកធ្វើការប្រកួតប្រជែងគ្នា ក្នុងនោះបវកញ្ញានាង ឌី លីកា របស់កម្ពុជាក៏បានទៅចូលរួមប្រកួតផងដែរ និងទទួលបានពានរង្វាន់ GRAND PAGEANT CHOICE’S AWARD ជាពានរង្វាន់មួយប្រចាំកម្មវិធីប្រកួត Miss Grand International ប៉ុន្តែពាននេះត្រូវបានរៀបចំឡើងដោយក្រុមការងារនៃគេហទំព័រ ដែលជាអ្នកគាំទ្រចំពោះកម្មវិធីប្រកួតប៉ុណ្ណោះ។