ភ្នំពេញ៖ លោក សុះ ម៉ាច ដែលថ្លែងថា មួយរយៈក្រោយមកនេះមានតារាចម្រៀង និងអ្នកនិពន្ធមួយចំនួនបានជ្រើសយកបទចម្រៀងមរតកដើមយកទៅកាឡៃសាច់ភ្លែង ឬទនុកច្រៀងផងដែរ។ បន្ថែមលើសារទទួច សុំឲ្យ ប ញ្ឍប់រាល់សម្មភាពមួយនេះ និងត្រូវនាំគ្នាចូលរួមអភិរក្ស ទើបជារឿងល្អ។ សុះ ម៉ាច ដែលជាអតីតប្រធានសមា គមសិល្បករខ្មែរ បានលើកឡើងទៀតថា «មិនត្រឹមតែប៉ុណ្ណោះក៏តារាចម្រៀ ងល្បីៗជាច្រើន ក៏បានយកបទខ្លះម កថត និងកែទំនុកព្រោងព្រាត ផងដែរ។ ផលវិជ្ជមាន គឺបានជួយអភិរក្ស ក៏ដូចជាជួយឲ្យបានស្គាល់ នូវបទច ម្រៀងនិងម្ចាស់បទផងដែរ មិនតែប៉ុណ្ណោះបានជួយកាត់បន្ថយ នូវការយក បទបរទេសមកចម្លង ។ រីឯផលអវិជ្ជ មាននោះ គឺសោកស្តាយដែលតារាល្បីៗមួយចំនួនបានយកបទ ចម្រៀងខ្លះកាឡៃទំនុកច្រៀង បទខ្លះកាឡៃពីប្រុសទៅជាស្រី ស្រីទៅជាប្រុស។ មួយវិញទៀតសូមជូនពរ ដល់រាល់ការខិតខំបង្កើ តកម្មវិធីប្រឡង ចម្រៀងរបស់ស្ថានីយ៍ទូរទស្សន៍នានា ទទួលបានការគាំទ្រ ក៏ដូចជាបញ្ជៀសរាល់ការរិះគន់ ពីសំណាក់មហាជនតទៅទៀត។ សូមឲ្យខ្មែរស្រឡាញ់ខ្មែរ។ ខ្មែររួបរួម ខ្មែរស្រឡាញ់ជាតិ និងទឹកដី!»៕