ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក បុរសមាឌធំងារល្បីជាឧកញ្ញ៉ាវ័យក្មេង លោក ឌួង ឆាយ បង្ហោះរូបថតមួយសន្លឹកថតជាមួយ និងតារាកំប្លែងនាយ ពែក មី។ ក្នុងនោះ ឧកញ្ញ៉ា ឌួង ឆាយ បានក្លែមពាក្យពេចន៍ចំអកឲ្យនាយ ពែក មី កប់ៗមាត់ឲ្យនាយ ពែក មី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។

ក្នុងនោះ សារនោះ ឧកញ្ញ៉ា ឌួង ឆាយ បានសរេសរសាររៀបរាប់បែបកំប្លុកកំប្លែងយ៉ាងដូច្នេះថា«អរគុណបង ពែក មី ឈ្មោះថ្មី អគ្គីភ័យ ដែលត្រូវជាបងធម៌របស់អគ្គីនេត្រ មើលតែម៉ូតសក់ថ្មីទៅដឹងហើយ ពីព្រោះអគ្គីនេត្របានផ្ទេរ មហិទ្ធិរិទ្ធិឲ្យបង ពែក មី អស់ហើយមុនចូលមហានគរ ) ដែលបានមកគាំទ្រ និងកូរអតិថិជនឡើងវល់ៗពេញ SOUND CLUB»។ ដូចនេះឃើញថានាយ ពែកមី ពិតជាធ្វើឲ្យអ្នកគាំទ្រមិនខកបំណងទេនៅទេព្យកោសល្យកំប្លុកកំប្លែង ដែលកំពុងទទួលបានប្រជាប្រិយភាព លើវិថីសិល្បៈនោះ។