ភ្នំពេញ៖ តារាចម្រៀងនិងសម្តែងលោក បញ្ញា សិទ្ធ ដែលដិតដាមនូវមន្ទិលមហាជន ថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង សាន ស្រីឡៃ មុននាងរលត់ដង្ហើម។ ប៉ុន្តែក្រោយការអះអាងលាងមន្ទិលថា មិនដូចការចោទប្រកាន់ ដោយសម្អាងលើរូបស្និទស្នាលពីរបីសន្លឹកបង្ហោះលេងក្នុងបណ្តាញសង្គម លោកបញ្ញា សិទ្ធិ ក៏បង្ហើបថា ព្រលឹង អ្នកនាង សាន ស្រីឡៃ ក៏វិលវល់នឹងរឿងនេះផងដែរ។ លោក បញ្ញា សិទ្ធិ ក៏បានបង្ហើបប្រាប់ព័ត៌មានថា ក្រោយរូបលោកមកចូលរួមបុណ្យ អ្នកនាង សាន ស្រីឡៃ លុះម៉ោងប្រហែលជា ៧យប់ ខ្ញុំនឹងមិត្តភក្តិបានជិះឡានត្រលប់ទៅវិញ។ រំពេចនោះ ស្រាប់តែលឺសម្លេងឆ្មាយំខ្លាំងឡើងៗនៅក្នុងឡានរបស់ខ្ញុំ។ខ្ញុំក៏បានឈប់ឡាន ហើយព្យាយាមរកសត្វឆ្មាពេញក្នុងឡានជាមួយមិត្ត តែរកមិនឃើញអ្វីឡើយ។ លោកបន្តថា «បន្ទាប់មកខ្ញុំក៏បន្តដំណើរទៅមុខទៀត ជិះបានតែបន្តិចក៏លឺសូរឆ្មាយំម្តងទៀត តែម្តងនេះគឺខ្លាំងជាមុនដូចដាក់ធុងប៉ាស់នឹងត្រចៀក ទើបខ្ញុំគិតថាវិញ្ញានស្រីឡៃ ប្រាកដជាចង់ប្រាប់អ្វីដល់ខ្ញុំ។
ដោយឡែក ម្តាយ សាន ស្រីឡៃ ពេលផ្តល់បទសម្ភាសជាមួយព័ត៌មាន អ្នកស្រី ក៏ឲ្យដឹងដែរថា ព្រលឹងកូនស្រីខ្ញុំ ស្រឡៃ នាងមិនទៅឆ្ងាយពីគ្រួសារទេ នាងនៅរស់ស្រឡាញ់គ្រួសារណាស់ពិសេសកូនៗទាំងពីរបស់នង»។ ម្តាយតារាចម្រៀងរូបនេះបន្តថា «យប់ឡើងកូននាងអាបង ដែលមានអាយុ៨ឆ្នាំ តែងយោលសុបិនឃើញ ម៉ាក់មកដេកជាមួយកូនៗរហូត។ ចឹងហើយខ្ញុំគិតថា នាងនៅអាល័យកូនៗនាងខ្លាំងណាស់ ខ្ញុំពិតជាស្តាយខ្លាំងណាស់ នូវការបាត់បងកូនស្រីខ្ញុំ ដែលនាងជាកូនល្អម្នាក់នេះ»៕
