ភ្នំពេញ៖ តារា​សម្តែង​អ្នក​ស្រុក​ខេត្ត​បាត់​ដំបង អ្នក​ស្រី សន សុម៉ាលី បាន​បង្ហោះ​សារ​ភាសា​ស្នេហា​នឹក​រលឹ​កម្ចា​ស់​​ចិន្តា ដែល​ជាតា​រា​ស​ម្តែង​ស​ម្បូ​រ​ស្នេ​ហ៍ មា​ឌ​ដំ​បង លោក យុត្ថារ៉ា ឆានី ថា “សង្សារ​ចាស់ ខំ​បើក​ឡាន​មក​លេង នឹ​ក​ណា​ស់ម្ចាស់​ស្នេហ៍” ។ អ្នក​ស្រី សន សុម៉ាលី ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពីគម្រោង​រៀប​អាពាហ៍​ពិពាហ៍ ជា​មួយ​តារាស​ម្តែង​សម្បូ​រ​ស្នេ​ហ៍ យុត្ថា​រ៉ា ឆានី ថា “រៀប​ការ​ឆាប់ៗនេះ​ហើយ មិ​ន​បា​ច់​បែ​ក​ធ្លា​យ​អី​ទេ” ។

ក្រោយ​ម​ក​តា​រា​ស​ម្តែ​ង​ដុះ​រោ​ម​ទ្រូ​ង​ ​យុ​ត្តា​រ៉ា​ ឆានី បាន​ស៊ែ​ព័​ត៌​មា​ន​ពី​គ​ណ​នី​ហ្វេ​ស​ប៊ុ​ក​រ​ប​ស់​អ្នក​ស្រី សន សុម៉ាលី សរសេរ​ថា “តិច​ច្រឡំ​ទៀត​ទៅ​ញាតិ​ញោម” ដោយ​លោក​ចង់​បញ្ជាក់​ថា សារ​ដែល​អ្នក​ស្រី សន សុម៉ាលី បង្ហោះ​នោះ ​គ្រាន់​តែ​ការ​លេង​សើច​ក្នុង​ភាព​ស្និទ្ធ​ស្នាល ជាមួយ​មិត្ត​ភក្រ​រួម​​អាជី​ព​តែ​ប៉ុណ្ណោះ ។ តារា​សម្តែង​សម្បូរ​ស្នេហ៍ រូបនេះ​ត្រូ​វ​បាន​មហាជន​គ្រប់​មជ្ឈដ្ឋា​នបា​នដឹ​ងថា​​ លោក​បាន​ចែក​ផ្លូវ​គ្នាជា​មួយ​ភរិ​យា ដែល​ជាតារា​សម្តែង​រាង​ខ្ពស់​ស្រលះ ចន ច័ន្ទលក្ខិណា ជាង ២ឆ្នាំ​មក​ហើយ ៕