ភ្នំពេញ៖ ក្រោយពីបានដឹកដៃគ្នាចូលរោងការ ជិត ៥ឆ្នាំ ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ជា វិបុល និង ភរិយា គង់ សុជាតិ ជាពិធីការិនីសម្តីផ្អែមសាច់សខ្ចី ត្រូវបានអបអរសាទរពីមជ្ឈដ្ឋានទូទៅអំពីដំណឹងមានបុត្ររបស់គូស្នេហ៍មួយគូនេះ ។ ថ្មីៗនេះ ពិធីករដ៏ល្បី ជា វិបុល បានបង្ហោះសារព្រួយបារម្ភកូនស្រីអាយុ ១១ខែ ឈ្មោះ ដូរី ថា “ដូរី ឈឺ 6ថ្ងៃហើយ ថ្ងៃនេះបានធូរច្រើនហើយ” ដោយមានជម្ងឺគ្រុនឈាមកម្រិតស្រាល ដែលកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទន្ទឹមនឹងការព្រួយបារម្ភនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការឈឺឆ្អាលយ៉ាងខ្លាំង ដោយសម្តែងការអាណិតអាសូរ រួមទាំងផ្ញើសារជូនពរឲ្យឆាប់បានធូរស្បើយគ្រប់ៗគ្នា ៕