ភ្នំពេញ៖ ភ្ញាក់ផ្អើលលើបណ្តាញសង្គម លើវត្តមានបេក្ខភាព The Voice Kids Cambodia ល្បីនៅវគ្តចុងក្រោយ ចំ​​​​នួនបីរូបនឹងមានជំនួបពិសេស ជួយនិងម្ចាស់ពាន កុមារា ពេជ្រ ថៃ ។ ដែលជំនួបនេះក៏ត្រូវបានបណ្តាញសង្គ​ម​ប្រ​កាសឲ្យដឹងថា ជាការចាតចែងរៀបចំ ក្រោមទឹកចិត្ត លោក ឧកញ្ញ៉ាចិត្ត ធម៌ ស្រី ចាន់ថន។ ក្នុងនោះដែរ នៅ​​លើគណីយហ្វេសប៊ុករបស់លោក សែម បូរ៉ា បាន បង្ហោះសារខ្លីមួយបន្ថែមថា «នឹងមានការរៀបចំជួបរវាងក្មេងៗដែលពោរពេញទៅដោយសមត្ថភាពទាំង៤រូបដែលធ្វើឡើងតាមរយៈ លោក ឧកញ្ញ៉ាស្រីចាន់ថន ក្នុងនោះរួមមាន ពេជ្រ ថៃ ឡុង លីគ័ង្គ ធឿន បូរី និង សុខ សុជាតា»។