ភ្នំពេញ៖ តារាចម្រៀងនិងជាកវិនិពន្ធសៀវភៅប្រលោមលោក ម៉ុង ម៉ានិត ដែលមួយរយៈចុងក្រោយប្រជាប្រិយភាពហាក់ស្ថិតក្នុងភាពស្ងប់ទ្រឹង ក៏បានបង្ហាញសារត្អូញត្អែររឿងទុក្ខសោកកង្វល់ក្នុងចិត្ត ជាមួយពាក្យពេចន៍ថា«មានពេលខ្លះ យល់ឃើញថា គ្រប់យ៉ាងគួរឲ្យខ្លាច សូម្បីតែដើរមួយជំហានក៏ខ្លាចធ្លាក់ជ្រោះស្លាប់ តែមានពេលខ្លះទៀត គ្រប់យ៉ាងជុំវិញខ្លួន ពោរពេញដោយក្ដីសង្ឃឹម មិនថាទោះលំបាកយ៉ាងណា ក៏អាចដើរកាត់ដុំភ្លើងក្ដៅសុះសាច់ដោយមិនរអាឡើយ។
ពេលវេលាដើរទៅមុខ អ្វីៗប្រែប្រួល តែខ្ញុំសូមប្រាថ្នាឲ្យវាជាភាពប្រែប្រួលដ៏ប្រសើរផងចុះ»។ តាមរយៈខ្លឹមសារត្អូញត្អែរ គេបែជា ឃើញមានអ្នកចូលខមមិនថា«ចូលតួដល់ហើយ Idol មានជីវិតល្អប៉ុណ្ណឹងហើយនៅតែត្អូញទៀតចុះទម្រាំគ្នាអ្នកគ្មានអីសោះមិនដឹងជាយ៉ាងណាទេ»។