ភ្នំពេញ៖ តាំងពីផ្តើមស្នេហ៍រួម ពេជ្រ សោភា ជាង ២ឆ្នាំមកនេះ តារាសម្តែង ឆឹម សក្កដា មានឱកាស​ក្តោបក្តាប់តំណែងជាតារាចម្រៀងឯករាជ្យមិនចំណុះឲ្យផលិតកម្មណាមួយទេ តែលោកលេចសំនៀងលើបណ្តាញសង្គមហ្វេស​ប៊ុក និង យូធូប ២០បទមកហើយ ដែលក្នុងនោះមានអ្នកចូលទស្សនាច្រើនគួរសម។

កាលពីម្សិលមិលនេះ លោកបានចេញបទ «អ៊ីចឹងបានស្ទាវ» ដែលសង្ឃឹមមុតមាំថា នឹងអាចទាញ​ប្រជាប្រិយភាព​បានខ្ពស់ និងផ្ទុះកក្រើកក្នុងទីផ្សារសិល្បៈ ត្បិតបទនេះ ត្រូវបានអ្នកគាំទ្រលើកឡើងថា «តែងនិពន្ធឡើងស្របពេលកំពុងល្បីពាក្យថា ធ្វើចឹងបានស្ទាវ»។ ខណៈកំពុងមានការចាប់អារម្មណ៍​សន្ធឹក លោក ឆឹម សក្កដា ទទូចទៅមជ្ឈដ្ឋានទូទៅថា «ស្ដាប់បទពេញក្នុង Youtube channel Pu Da Subscribe ផងណា»។

សូមទស្សនាវីដេអូ!!