វិធីងាយៗពីធម្មជាតិសម្រាប់អ្នកមានអាការៈឈឺបំពង់ក ឬមានស្លេស្មក្នុងសួត

0
239

សុខភាព៖ ប្រសិនជាបងប្អូនដែលមានអាការៈឈឺបំពង់ក ឬមានស្លេស្មក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទាន​ចំ​​ណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ។ ដូចនេះយើងគួរតែទប់ស្កាត់វាឲ្យបានឆាច់រហ័សជាមួយវិធីសាស្ត្របែបធម្មជាតិដែលងាយស្រួលរកបំផុត គ្រាន់តែមានខ្ញី ៦ ទៅ ៧ចំណិត ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹក ២៣៥មីលីលីត្រ ទៅបានហើយ។

បន្ទាប់មកទៀតយើងអាចអនុវត្តន៍តាមដំណាក់កាលដូចជា៖ ដំបូងយើងត្រូវដាំទឹកឱ្យពុះបន្តិច រួចដាក់ខ្ញី និង​ម្រេ​ចចូល គ្របទុកមួយសន្ទុះ រំងាស់ប្រហែល១នាទី បន្ថយភ្លើងតិចៗរំងាស់ទុកចោលប្រមាណ ៥ ទៅ ៧នាទី អ្នកនឹងឃើញថាទឹកនឹងប្រែទៅជាពណ៌លឿង បើចង់បានជាតិចេញឱ្យកាន់តែខ្លាំងជាងនេះ អាចបន្ថែមខ្ញីប៉ុន្មានចំ​ណិ​តចូល រួចដាក់រំងាស់ភ្លើងតិចៗ ២០ ទ ៣០នាទីទុកឱ្យត្រជាក់បន្តិច រួចច្រោះយកតែទឹកផឹក ដាក់បន្ថែមទឹកឃ្មុំចូលជាការស្រេច នោះយើងក៏អាចទទួលទាន ២ ទៅ៣ដងក្នុងមួយថ្ងៃ។ យ៉ាងណាវិធីនេះអាចប្រើសាកល្បងនៅ​ពេ​ល​ដែលអ្នកមិនមានជម្រើសផ្សេង បើមានអាការៈកាន់តែធ្ងន់ត្រូវទៅពិនិត្យជាមយយគ្រូពេទ្យឲ្យបានលឿនបំផុត។

Comments