ភ្នំពេញ៖ តារាចម្រៀង ៤ដួងមានទឹក​ដមសំឡេង​ស្រដៀងគ្នា ខេមរៈ សិរីមន្ត, ថែល ថៃ, ពេជ្រ ថាណា និង យឿន សូត្រអនុស្សាវរីយ៍ ដែលបទចេញថ្មីនីមួយៗមហាជនស្តាប់ហើយ​តែងតែមានការយល់ច្រឡំ​ជាញយៗ តែយ៉ាងណាតារាទាំង ៤ មិនជ្រកក្រោម​ទ្រនំតែមួយទេ ដោយតារាលំដាប់កំពូល ខេមរៈ សិរីមន្ត ស្ម័គ្រ​វេចបង្វិច​ដើរចេញពីសាន់ដេទាំងគ្មានបញ្ហាចូលហង្សមាសរួមបងប្រុស ខេមរៈ ភារុណ ធ្វើឲ្យ​សាន់ដេ បាត់បង់សំឡេងដ៏បវរមួយនេះ តែមិនបានប៉ុន្មានខែក្រោយមកសាន់ដេបានសម្រេចចិត្តជ្រើ់សយក យឿន សូត្រអនុស្សាវរីយ៍ ជំនួសវិញ ត្បិត​តារារូបនេះមានសមត្ថភាពសម្លេងមិនចាញ់ ខេមរៈ សិរីមន្ត ទេ។

មុនលោក អនុស្សាវរីយ៍ មានឱកាស​ហក់ចូលសាន់ដេលោកបានអង្រួនតាមឆាកប្រគំតន្រ្តីនិងកញ្ចក់ទូរទស្សន៍​ស្ទើរគ្រប់ប៉ុស្តិ៍ ដែលភាគច្រើនលោកលើកយកបទរបស់តារារៀមច្បង សិរីមន្ត មកបកស្រាយទៀតផង។ អ្វីដែលធ្វើឲ្យអ្នកស្តាប់កាន់តែព្រឺក្បាលថែមទៀតនោះ ថ្មីៗនេះលោក អនុស្សាវរីយ៍ បានលើកមរតកបទ «ជើងមេឃពណ៌ខ្មៅ» មកច្រៀងឡើងវិញ បង្ក​មហាជនលាន់មាត់ថា «ស្រែកខ្លាំងល្អណាស់»។ ងាកទៅមើលតារាចម្រៀងសម្តែង ពេជ្រ ថាណា ស្ថិតក្នុងផលិតកម្មថោន និង ថែល ថៃ នៅហង្សមាសរួម ខេមរៈ សិរីមន្ត ដែរ។

សូមទស្សនាវីដេអូ!!