ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យបណ្តាមហាជនមានការងឿងឆ្ងល់ជាខ្លាំង ព្រោះមួយរយៈមុននេះ នាងទើប​តែប្រកាសលក់ផ្ទះចាស់របស់នាងទាំងតក់ក្រហល់ ។ ស្រាប់តែមុននេះបន្តិចតារាចម្រៀងរូបនេះបានបង្ហោះរូបភា​ព​ និងសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា «លាហើយផ្ទះដ៏គួរឲ្យស្រលាញ់អើយ តិចទៀតម្ចាស់ថ្មីមកមើលថែឯងម្តងហើយ នៅជាមួយគ្នាបានមួយរយៈដែលតើ មិននឹកស្មានសោះទើបតែបាននៅ ឥឡូវត្រូវរើចេញ ដោយ​សារ​តែ​..​..​..»។ គួរបញ្ញាក់ផងដែរថា ផ្ទះវីឡាដែលនាងកំពុងស្នាក់នៅសព្វថ្ងៃ ក៏ត្រូវបានលក់ចេញ ស្របពេលនាងប្រកាសលក់ផ្ទះចាស់មិនទាន់បានប៉ុន្មានថ្ងៃផង។