ភ្នំពេញ៖ មហាជនជាច្រើនមានការងឿឆ្ងល់នៅពេលដែលឃើញព្រះមហាក្សត្រទ្រង់តែង សៀតស្លឹក​រុក្ខជាតិ​ម្យ៉ាង​នៅលើព្រះកាណ៌ រាល់ពេលដែលទ្រង់ប្រារព្ធពិធីបុណ្យជាតិម្តងៗ។ ស្លឹករុក្ខជាតិពណ៌បៃតង​ស្រស់ដែល​គ្រប់គ្នាតែងតែឃើញមាននៅលើព្រះកាណ៌របស់ព្រះមហាក្សត្រ គឺជាស្លឹកព្នៅ។

ចម្ងល់នេះក៏មានការបង្ហាញថា«ស្លឹកព្នៅ វាមាន៣ស្រទាប់ក្នុង១ទង ហើយស្រទាប់នីមួយៗគឺពិតជាអស្ចារ្យ ណាស់ ដែលតំណាងឲ្យព្រះ៣អង្គដូចជា ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ។ ក៏មានការបញ្ជាក់ទៀតថា «ស្លឹក​៣ក្នុងទងតែមួយ គឺមានន័យថា ព្រះទាំង៣អង្គរួមគ្នាតែមួយ នឹងអាចជំនះនូវរាល់ឧបសគ្គ និងមារ សត្រូវ ទាំង​ឡាយ នាំមកនៅសិរីមង្គល អនុភាពដ៏អស្ចារ្យ បំផុត។

ការដាំដើមព្នៅនៅក្បែរផ្ទះ គឺអាចការពារនូវ​រឿង​ដែល​អាក្រក់ទាំងឡាយ ជាពិសេសប្រភេទអមនុស្សដែលជា​​ខ្មោចព្រាយបិសាចមិនហ៊ានចូកមកជិតនោះទេ ថែមទាំងធ្វើឲ្យគ្រួសារមានសិរីមង្គលទៀតផង រុក្ខជាតិ​មួយ​ប្រភេទ​នេះក៏ជាឱសថដ៏សក្ត័សិទ្ធផងដែរ។