ភ្នំពេញ៖ រំលងបានប៉ុន្មានបន្ទាប់រូបកាយ សាន ស្រីឡៃ ត្រូវបានរលាយទៅតាមចំហេះនៃព្រះអាគ្គី លោក បញ្ញា សិទ្ធ ដែលរងមន្ទិលមានស្នេហាជាមួយ ស្រីឡៃ គ្រានាងនៅមានដង្ហើម នៅព្រឹកថ្ងៃទី២១ខែតុលានេះ បានបង្ហោះសារបង្ហាញទិដ្ឋភាពកំពុងឲ្យព្រះសង្ឃស្រោចទឹក។ រូបថតបញ្ញា សិទ្ធ ឲ្យព្រះសង្ឃស្រោចទឹកនោះ ក៏ត្រូវបានមហាជននាំគ្នាតំណាលថា «បញ្ញា សិទ្ធ ភ័យខ្លាំងរហូត ទៅស្រោចទឹកបណ្តេញចង្រៃឲ្យហូរតាមទឹកវៀសចាកឆ្ងាយពីរូបលោក ពិសេសអារម្មណ៍ជ្រះស្រលះនឹងរឿងរិះគន់ថាលោកមានទំនាក់ទំនងស្នេហាជាមួយ សាន ស្រីឡៃ ផង»។

នៅមុននេះ ក្រោយការបកស្រាយថា មិនមានជាប់ពាក់ព័ន្ធចំណងផ្លូវចិត្តជាមួយ សាន ស្រឡៃ ។ ប៉ុន្តែលោក បញ្ញា សិទ្ធ ក៏បានបង្ហើបពីអារម្មណ៍ភ័យខ្លាច ដែលគិតថា ជាវិញ្ញាណ ស្រីឡៃ តាម មានឮសំឡេងឆ្មាស្រែកក្នុងឡាន ម្តងជាពីរដង តែរកមើលមិនឃើញ។ បន្ទាប់មក អំឡុងពេលនៅក្នុងឡាននោះ លោកក៏បាននិយាយថា “ស្រីឡៃ បើអូនចង់ប្រាប់អីបង ចាំមកពន្យល់សប្តិបងមក ហើយអូនទៅវត្តវិញទៅ” ។ គ្រាន់តែលោកនិយាយចប់ភ្លាម សម្លេងឆ្មានោះ ក៏ស្ងាត់ទៅវិញតែម្តង ៕